ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ : ០០៦ សរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្ដថវិកា២០២៥-២០២៧ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែមិថុនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ : ០០៦ សរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្ដថវិកា២០២៥-២០២៧ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តស្វាយរៀង និងលោក គឹម សុផាណារិទ្ធ អនុប្រធាននាយកដ្ឋានថវិកានីយ៍កម្មនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ វត្តមានចូលរួមមាន មន្រ្តីនាយកដ្ឋានថវិកានីយ៍កម្មនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ,អភិបាលក្រុង/ស្រុកទាំង៨, តំណាងរតនាគារខេត្ត ,លោក-លោកស្រី ជាប្រធានគណនេយ្យមន្ទីរជំនាញនានាក្នុងខេត្ត ,គណនេយ្យករនៃសាកលវិទ្យាល័យស្វាយរៀង​ និងក្រុង/ស្រុកទាំង៨ , និងលោកប្រធានការិយាល័យអប់រំក្រុង/ស្រុកទាំង ៨ ។

ព័ត៌មានទាក់ទង